In a workshop on
self development tips to become outstanding individuals who have held on
Saturday at the Institute of Technology of Cambodia Sim Rithy teacher training
and individual success in business both inside and outside shared method 10
Steps To Success:
Mr. Sim Rithy
1. 100% responsible for your life: are
responsible for your decisions and not to blame others. You must not give up
what you want to do, even though difficult, however.
2. Build confidence and overcome
obstacles: When you do fail, you would always discouraged. This disease is a
lack of motivation. You must be self-motivated and need to remember that no one
will remember you encourage every day. Self-motivation is what you need to
build up to push themselves to overcome obstacles.
3. Minded and objective perspective: Do
you want to become in the future? For example, if you want to achieve something
in the next 5-year period?
4. Setting goals clear day? Months? Year?
?: It will make your brain, you know exactly what you have to do during a
precise.
5. Write your destination out: Stick it
where you can see every day, such as near the bed. This you can see the target
you have to do every day to remind myself.
6. Create an action plan: for example,
plan to do that day, you are selling a product or sell to many customers?
7. All activities were achieved: where
gaps need to ask them to address. For example, if you wanted a scholarship, you
have to ask those who experienced addition to the search itself.
8. Constructive criticism: it can correct
mistakes is wrong, because they mirror the error.
9. Not be abandoned: the consequences
occur but do not abandon your goals because life is always problematic.
10. Success must appreciate: reward your
team, such as banquets, etc. to those of depression. Must remember that success
does not happen by itself, there is participation.
នៅក្នុងសិក្ខាសាលាស្តីពីគន្លឹះអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាបុគ្គលឆ្នើម
ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក Sim Rithy គ្រូបណ្ដុះបណ្ដាល
និងជាបុគ្គលជោគជ័យម្នាក់ក្នុងផ្នែកជំនួញទាំងក្នុង និងក្រៅប្រទេស
បានចែករំលែកវិធីសាស្ត្រ ១០ ជំហានដើម្បីជីវិតជោគជ័យ៖
លោក Sim Rithy
១. ទទួលខុសត្រូវ ១០០% លើជីវិតរបស់អ្នក៖ មានទំនួលខុសត្រូវលើការសម្រេចចិត្តរបស់អ្នក
និងមិនត្រូវបន្ទោសអ្នកដទៃនោះទេ។ អ្នកក៏មិនត្រូវបោះបង់អ្វីដែលអ្នកចង់ធ្វើនោះដែរ
ទោះបីលំបាកយ៉ាងណាក៏ដោយ។
២. សាងទំនុកចិត្ត និងជម្នះឧបសគ្គ៖ ពេលអ្នកធ្វើអ្វីមួយបរាជ័យ អ្នកតែងបាក់ទឹកចិត្តលែងចង់ធ្វើ។
នេះជាជំងឺខ្វះទឹកចិត្ត។ អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង
ហើយត្រូវចាំថាគ្មាននរណានៅចាំលើកទឹកចិត្តអ្នករាល់ថ្ងៃទេ។
ការលើកទឹកចិត្តខ្លួនឯងជាអ្វីដែលអ្នកត្រូវសាងឡើងដើម្បីជំរុញខ្លួនឯងជម្នះឧបសគ្គ។
៣. មានគំនិត គោលដៅ និងទស្សនវិស័យ៖ តើអ្នកចង់ក្លាយជាអ្វីក្នុងពេលអនាគត? ឧទាហរណ៍
តើអ្នកចង់សម្រេចបានអ្វីនៅអំឡុងពេល៥ឆ្នាំទៅមុខទៀត?
៤. កំណត់គោលដៅឲ្យច្បាស់ ថ្ងៃណា? ខែណា? ឆ្នាំណា? ម៉ោងប៉ុន្មាន?៖ វានឹងធ្វើឲ្យខួរក្បាលរបស់អ្នកដឹងច្បាស់ពីអ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមួយច្បាស់លាស់។
៥. សរសេរទិសដៅរបស់អ្នកចេញមកក្រៅ៖ បិទវានៅកន្លែងដែលអ្នកអាចមើលឃើញរាល់ថ្ងៃ ដូចជាជិតគ្រែគេងជាដើម។
ធ្វើបែបនេះ អ្នកអាចឃើញគោលដៅដែលអ្នកត្រូវធ្វើរាល់ថ្ងៃដើម្បីរំលឹកខ្លួនឯង។
៦. បង្កើតផែនការសកម្មភាព៖ ឧទាហរណ៍ ត្រូវធ្វើផែនការថាក្នុងមួយថ្ងៃអ្នកត្រូវលក់ផលិតផលបានប៉ុន្មាន
ឬលក់ឲ្យអតិថិជនបានប៉ុន្មាននាក់?
៧. គ្រប់សកម្មភាពទាំងអស់ត្រូវសម្រេចឲ្យបាន៖ មានចំណុចខ្វះខាតកន្លែងណាត្រូវដើរសួរគេ ដើម្បីដោះស្រាយឲ្យបាន។ ឧទាហរណ៍
បើអ្នកចង់បានអាហារូបករណ៍
អ្នកត្រូវសួរអ្នកដែលធ្លាប់មានបទពិសោធន៍បន្ថែមពីលើការស្វែងរកដោយខ្លួនឯង។
៨. ទទួលការរិះគន់ដើម្បីស្ថាបនា៖ វាអាចកែប្រែនូវកំហុសខុសឆ្គងព្រោះអ្នកទាំងនោះជាកញ្ចក់ឆ្លុះពីកំហុសអ្នក។
៩. មិនត្រូវបោះបង់ចោល៖ ផលលំបាកតែងកើតឡើង តែមិនត្រូវបោះបង់គោលដៅអ្នកទេ
ព្រោះជីវិតតែងជួបបញ្ហា។
១០. ពេលជោគជ័យត្រូវចេះអបអរ៖ ផ្តល់រង្វាន់ដល់ក្រុមរបស់អ្នក ដូចជា ជប់លៀងជាដើម
ដែលធ្វើឲ្យអ្នកទាំងនោះមានទឹកចិត្ត។ ត្រូវចាំថាជោគជ័យមិនមែនកើតឡើងដោយអ្នកតែឯងទេ
គឺត្រូវមានការចូលរួមជាក្រុម៕
ADS HERE !!!